About Us
អស់លោកលោកស្រីជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទ ផ្លុងរ៉េត ជាម្ចាស់គេហទំព័រ សៀមរាបតាក់ស៊ី (www.siemreaptaxi.com)។ ខ្ញុំបាទមានកិត្តិយសសូមជំរាបអស់លោកលោកស្រីអោយបានជ្រាបថា គេហទំព័ររបស់ខ្ញុំបាទជាគេហទំព័រដែលប្រកបអាជីវកម្មលក្ខណៈគ្រួសារ ប៉ុន្តែយើងខ្ញុំបានខិតខំបំរើសេវាកម្មដល់អតិថិជនអោយបានល្អឥតខ្ចោះដូចជា អនាម័យ រួសរាយរាក់ទាក់ គោរពពេលវេលា បើកបរប្រកបដោយសុវត្ថិភាពខ្ពស់ មិនចាញ់ក្រុមហ៊ុនធំៗដ៏ទៃនោះទេ។
យើងខ្ញុំបានចាប់ដៃគ្នាជាមួយមិត្តរួមអាជីពប្រហែល១០នាក់ ដែលមានរថយន្តប្រហែល១០គ្រឿង ដូចជាម៉ាក កាមរី ឡិចស៊ីស នីកសាន់ ហៃឡេនឌឺ ដើម្បីបំរើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍បរទេស ដែលមកកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេសគឺខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពុងធំជាដើម។ យើងខ្ញុំសូមធានាថា រថយន្តក្រុមយើងខ្ញុំមានឯកសារគ្រប់គ្រាន់ស្របទៅតាមផ្លូវច្បាប់ ហើយអ្នកបើកបរសុទ្ធតែអ្នកមានប័ណ្ណបើកបរ និងមានបទពិសោធន៍ យូរឆ្នាំក្នុងការជូនភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តតាមបណ្តារខេត្តក្រុងនានា និងតាមប្រាង្គប្រាសាទបុរាណខ្មែរ។
យើងខ្ញុំសូមជំរាបផងដែរថា ក្រុមយើងខ្ញុំមិនមែនជាគ្រួសារអ្នកមានស្តុកស្តម្ភនៅក្នុងសង្គមខ្មែរនោះទេ ក្រុមយើងខ្ញុំគឺសុទ្ធតែជាគ្រួសារដែលមានជីវភាពមិនសូវធូធា ដូច្នេះលោកអ្នកគ្រាន់តែជួលរថយន្តរបស់ក្រុមយើងខ្ញុំដើរលេងកម្សន្ត នោះមានន័យថា លោកអ្នកកំពុងតែជួយឧបត្ថមដល់គ្រួសារពួកយើង អោយមានបាយហូប កូនចៅមានលុយកាក់ទៅសាលារៀន ដូចគេដូចឯង។ យើងខ្ញុំសូមធានាថា តំលៃសេវាកម្មដឹកជញ្ជូនរបស់ពួកយើងធូរថ្លៃជាងក្រុមហ៊ុនផ្សេងដាច់ស្រឡះ។
លោកអ្នកអាចកក់រថយន្តសំរាប់ដំណើរកម្សាន្តរបស់លោកអ្នក តាមរយៈអាស័យដ្ឋានយើងខ្ញុំដែលមានបង្ហោះនៅលើគេហទំព័រនេះតែម្តង។ ប៉ុន្តែសូមលោកអ្នកមេត្តាកក់មុនអោយបាន៣ថ្ងៃមុនថ្ងៃធ្វើដំណើររបស់លោកអ្នក ប្រសិនបើនៅរដូវមិនសូវសំបូរភ្ញៀវ(ខែមេសា-ខែកញ្ញា) ហើយលោកអ្នកកក់មុន១សប្តាហ៍នៅរដូវសំបូរភ្ញៀវ (ខែតុលា-ខែមីនា)។ លោកអ្នកក៏អាចខលទូរស័ព្ទកក់មុន២ម៉ោងផងដែរ តែយើងខ្ញុំមិនអាចសន្យាបានថា អាចមាន ឬគ្មាន រថយន្តជួលជូនលោកអ្នកបានទេ តែក្រុមយើងខ្ញុំនិងខិតខំព្យាយាមរិះរកគ្រប់មធ្យោបាយ ក្នុងការបំរើសេវាកម្មជូនលោកអ្នកអោយអស់ពីកម្លាំងកាយចិត្ត។
ចំណាំ៖ សូមលោកអ្នកចំណាំអាស័យដ្ឋានគេហទំព័រ សៀមរាបតាក់ស៊ី ( www.siemreaptaxi.com ) អោយបានច្បាស់ ហើយកក់តាក់ស៊ីតាមរយៈអាស័យដ្ឋានដែលមាននៅលើគេហទំព័រនេះស្រាប់ ដែលមានលោក ផ្លុង រ៉េត ជាប្រធានក្រុម ជៀសវាងមានអ្នកក្លែងបន្លំយកឈ្មោះរបស់ក្រុមយើងខ្ញុំទៅប្រើប្រាស ហើយធ្វើអោយខូចសេវាកម្មដល់ក្រុមយើងខ្ញុំ។
ជាចុងក្រោយយើងខ្ញុំ (ក្រុមសៀមរាបតាក់ស៊ី) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវដែលបានជួលរថយន្តយើងខ្ញុំកន្លងមក និងសូមថ្លែអំណរគុណដល់លោកអ្នកដែលតែងតែចូលមើលគេហទំព័រសៀមរាបតាក់ស៊ី និងសូមជូនពរអោយលោកអ្នក មានសុខភាពល្អ ប្រាជ្ញាវៀងវៃ ប្រកបដោយជោគជ័យគ្រប់ភារកិច្ចទាំងអស់៕ សូមអរគុណ!
Dear ladies and gentlemen, I am Mr. Ret Phlong the leader of the website Siem Reap Taxi. I would like to inform you that, our website is a family business but we provide the best services, friendly and safety as a global company.
We work corporately and closely with our friends which have around ten members, having ten vehicles such as; Camry, Lexus, Nissan, and Highlander for serving foreigners transporting in Cambodia—especially, Siem Reap, Battambang, Banteay Meanchey, Kampong Thom, and Prah Vihear Province. We would like to tell you that, our drivers are careful, and friendly, best services, and have had their licenses including personal experiences for many years. Our teamwork can show travelers many different places in our country.
We would like to express our emotional feelings; our team-work living standard is not a rich team, we live from hand to mouth. So you all can trust our services, which mean you are supporting our team; our children can continue their study and spend on food like others. We’d like to show our reality; transportation’s price is cheaper than other companies.
You can book us for your transportation by this website www.siemreaptaxi.com, but in this condition could you please book before your trip three days at least in the low season (April-September) and one week in High Season (October-March) or you can make a phone call to book two hours before, But we all cannot promise that each of our cars is still a vacancy for any booking, However, we will try our best to give all of you warm services from our heart.
Note: You have to remember our address (Siem Reap Taxi) accurately, and book our services at our address on this website, Mr. Ret Phlong as a team leader avoids some people who are spoiled and make our services down.
Finally, the Seim Reap Taxi team would like to say thank you so much from our hearts to any of our customers who spent valuable time reading our website and giving us a job. We wish you all health, happiness, and success in your life. Many Thanks!